តើហេតុអ្វីកើតជំងឺហឺត?
![]() |
| តើហេតុអ្វីកើតជំងឺហឺត? |
ដំណឹងនេះបានមកពីការរំលឹកការសិក្សាជាប្រព័ន្ធមួយដែលជាការផ្សំចូលគ្នានៃការសិក្សាចំនួន ២៦ ដើម្បីចង់ដឹងថា ការដែលមានជំងឺហឺតធ្វើឲ្យស្ត្រីមានផ្ទៃពោះប្រឈមខ្ពស់នឹងផលវិបាកជាច្រើនជុំវិញពេលវេលានៃការសម្រាលកូនឬអត់។ អ្នកស្រាវជ្រាវបានពិនិត្យជាពិសេសទៅលើជំងឺត្រៀមក្រឡាភ្លើងក្នុងពេលមានផ្ទៃពោះ ទម្ងន់ដែលទារកកើត និងទំហំអាយុគ័រ ព្រមទាំងពេលវេលាសម្រាលកូន។
ជំងឺនេះហាក់ដូចជាកើតឡើងច្រើន មិនថាចំពោះមនុស្សធំ ឬកូនក្មេងឡើយ ពីព្រោះតែការរលាករ៉ាំរ៉ៃ ទៅលើផ្លូវដង្ហើមទៅកាន់សួត។
![]() |
| តើហេតុអ្វីកើតជំងឺហឺត? |
• ពិបាកដកដង្ហើម
• ហត់
• ដកដ្ហើមលឺសូរ
• ក្អក
• តឹងណែនក្នុងទ្រូង
• ដកដង្ហើមបានខ្លីៗ។
![]() |
| តើហេតុអ្វីកើតជំងឺហឺត? |
1. ខ្យល់ពុល ធូលីដី ឬអាកាសធាតុមិនអំណោយផល
2. បញ្ហាប្រព័ន្ធដកដង្ហើម ដូចជាការឆ្លងមេរោគលើបំពង់ករ៉ាំរ៉ៃ ជំងឺផ្តាសាយធំ ជំងឺរលាកច្រមុះ និងជំងឺរលាកសួតជាដើម
3. កត្តាអាកាសធាតុ ដែលមានការផ្លាស់ប្តូរភ្លាមៗ ជាពិសេស ក្នុងខែមានខ្យល់ស្ងួត
4. ការប្រឹងបញ្ចេញអារម្មណ៍ក្នុងចិត្តខ្លាំងពេក ដូចជា សើច រំភើប ខឹង ឬស្រែក ដែលធ្វើឲ្យប៉ះពាល់ដល់ការដកដង្ហើម
5. សារធាតុអាលែកស៊ី ដូចជា ធូលី រោមសត្វ សារធាតុគីមី
6. កត្តាផ្សេងៗទៀត ដូចជា ការប្រើប្រាស់ថ្នាំមួយចំនួន។
ស្ត្រីមានផ្ទៃពោះដែលមានជំងឺហឺតគួរតែបន្តលេបថ្នាំជំងឺហឺតទៅតាមវេជ្ជបញ្ជាទៀត។ ពួកគេក៏គួរតែពិគ្រោះជាមួយគ្រូពេទ្យដែរបើសិនជាពួកគេយល់ថា រោគសញ្ញាពួកគេកាន់តែធ្ងន់ធ្ងរទៅៗក្នុងពេលមានផ្ទៃពោះ៕




0 Comments